បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ថា របាយការណ៍ដែលទន្ទឹងរង់ចាំជាយូរមកហើយបានរិះគន់យ៉ាងខ្លាំងចំពោះការចាត់ចែងរបស់ទីភ្នាក់ងារ FBI លើការស៊ើបអង្កេតរបស់ខ្លួនលើទំនាក់ទំនងដែលត្រូវបានចោទប្រកាន់រវាងរុស្ស៊ី និងយុទ្ធនាការរបស់លោក ត្រាំ នៅក្នុងឆ្នាំ២០១៦ ។ នៅក្នុងរបាយការណ៍ដែលមាន៣០៦ទំព័រ ទីប្រឹក្សាពិសេសលោក John Durham បានឲ្យដឹងថា ការស៊ើបអង្កេតរបស់ទីភ្នាក់ងារនេះខ្វះ “ភាពម៉ត់ចត់ក្នុងការវិភាគ”...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បៃដិន បានប្រកាសយុទ្ធនាការរបស់គាត់ សម្រាប់ការបោះឆ្នោត ឡើងវិញឆ្នាំ២០២៤ កាលពីថ្ងៃអង្គារ ដែលជាព្រឹត្តិការណ៍មួយ ដែលអាចនាំមកនូវការប្រណាំង ប្រជែងប្រធានាធិបតី ម្តងទៀតនៅឆ្នាំ២០២០ នៅពេលដែលគាត់ បានប្រកួតប្រជែងជាមួយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ។ អ្នកជំនាញបានឲ្យដឹងថា វគ្គបន្តដែលអាចកើតមាន ចំពោះការប្រកួតប្រជែងលោក បៃដិន និងលោក...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានមកដល់អគារ Trump Tower នៅ Fifth Avenue ក្នុងទីក្រុងញូវយ៉ក ដើម្បីចូលរួមផ្តល់សក្ខីកម្មជាលើកទីពីរ នៅក្នុងបណ្តឹងក្លែងបន្លំរដ្ឋប្បវេណីចំនួន ២៥០ លានដុល្លារ នៅថ្ងៃព្រហស្បតិ៍, នេះបើតាមការរាយការណ៍ របស់សារព័ត៌មាន Sputnik ។ យោងតាមសារព័ត៌មាន...
ញូវយ៉ក៖ លោក ដូណាល់ ត្រាំ បានឈានទៅមុខបន្ថែមទៀត ក្នុងនាមជាអ្នកប្រកួតប្រជែងកំពូល សម្រាប់ការតែងតាំងប្រធានាធិបតី សាធារណរដ្ឋបន្ទាប់ពីបានប្រកាសថា គាត់រំពឹងថានឹងត្រូវបានចោទប្រកាន់ នៅទីក្រុងញូវយ៉ក នេះបើយោងតាមការស្ទង់មតិ Trafalgar Group ផ្តាច់មុខសម្រាប់កាសែត Newsweek ។ សេចក្តីប្រកាសនៅថ្ងៃទី៣០ ខែមីនាថា លោក ត្រាំ នឹងត្រូវបានចោទប្រកាន់នៅទីក្រុងញូវយ៉ក ដោយក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃអង្គារសប្តាហ៍ក្រោយ នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រ។ របាយការណ៍នេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីការិយាល័យរបស់មេធាវី Manhattan លោក Alvin Bragg បានឲ្យដឹងថា ពួកគេបានទាក់ទងមេធាវីរបស់លោក ត្រាំ ដើម្បីសម្របសម្រួលការសារភាពរបស់លោក សម្រាប់សវនាការ”។ តាមសេចក្តីរាយការណ៍ថា...
វ៉ាស៊ីនតោន៖ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានប្រកាសពីការប្រកួត ប្រជែងរបស់លោកស្រី សម្រាប់ប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤។ លោកស្រី Haley ដែលជាអតីតអភិបាលរដ្ឋ South Carolina បានក្លាយជាសមាជិកគណបក្សសាធារណរដ្ឋដ៏លេចធ្លោ ដំបូងគេដែលប្រកួតប្រជែងជាផ្លូវការជាមួយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការតែងតាំង គណបក្សក្នុងឆ្នាំ២០២៤ ។ លោកស្រី...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកនឹងចរចាដោយជោគជ័យ ក្នុងការបញ្ចប់សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន “ក្នុងរយៈពេល ២៤ ម៉ោង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ លោក ត្រាំ ដែលរាប់ទសវត្សរ៍មុនពេល ក្លាយជាប្រធានាធិបតី ត្រូវបានគេកោតសរសើរ យ៉ាងខ្លាំងចំពោះការនិពន្ធ The Art of the...
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត ដោយប្រាប់អ្នកគាំទ្រថា “ការត្រលប់មកវិញរបស់អាមេរិក ចាប់ផ្តើមឥឡូវនេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ ថ្លែងទៅកាន់អ្នកគាំទ្រ កាលពីល្ងាចថ្ងៃអង្គារ នៅក្នុងបន្ទប់លេងបាល់ដែលមាន ទង់ជាតិនៅឯរមណីយដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋផ្លរីដា លោក ត្រាំ បានគូររូបភាពដ៏ក្រៀមក្រំនៃ “ការបរាជ័យ”...
BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នំា២០២២ថា លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានរិះគន់លោក Ron DeSantis អភិបាលរដ្ឋផ្លរីដា ខណៈដែលការប្រជែងគ្នា រវាងគណបក្សសាធារណរដ្ឋទាំង២នាក់ បានទាញចំណាប់អារម្មណ៍ជាខ្លំាង ។ លោក ត្រាំ បានមើលងាយអតីតសិស្សនយោបាយ របស់គាត់ថា ជាអភិបាល “មធ្យម” ដោយខ្វះ “ភាពស្មោះត្រង់” ។ លោក DeSantis ដែលមានវ័យ៤៤ឆ្នាំបានឈ្នះការបោះឆ្នោតឡើងវិញភ្លូកទឹកភ្លូកដី នៅពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារដោយបង្កើនឋានៈរបស់គាត់ ជាតារាដែលកំពុងរះភ្លឺចែងចាំងបំផុត របស់គណបក្សសាធារណរដ្ឋ ។ គាត់ត្រូវបានគេរំពឹងយ៉ាងខ្លាំងថា នឹងឈរឈ្មោះសម្រាប់ការតែងតាំងនៅឯសេតវិមាន ឆ្នាំ២០២៤ របស់គណបក្សនេះ ។ ប៉ុន្តែលោក ត្រាំ ដែលមានអាយុ៧៦ឆ្នាំមើលទៅទំនងជាឈរនៅលើមាគ៌ារបស់គាត់ ។ អតីតប្រធានាធិបតី ដែលមានមានបំណងធ្វើសង្រ្គាមក្នុងយុទ្ធនាការដ៏ធំ ហើយនៅតែមានប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយនឹងមូលដ្ឋាន របស់គណបក្សនោះ នឹងក្លាយជាគូប្រជែងដ៏ខ្លាំងមួយ សម្រាប់លោក DeSantis ឬគណបក្សសាធារណរដ្ឋផ្សេងទៀតដែលហ៊ានប្រកួតប្រជែងជាមួយគាត់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏វែងមួយ កាលពីយប់ថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានរិះគន់ ដល់អភិបាលរដ្ឋផ្លរីដា ថា ជាអ្នកនយោបាយក្មេងខ្ចី ដែលបានមករកគាត់ “នៅក្នុងរូបរាងអស់សង្ឃឹម” នៅពេលឈរឈ្មោះសម្រាប់អាណត្តិដំបូងរបស់គាត់នៅក្នុងឆ្នាំ២០១៧ ។ លោក ត្រាំ បានថ្លែងថា “លោក Ron មានការយល់ស្របកម្រិតទាប ការស្ទង់មតិមិនល្អ និងគ្មានលុយកាក់ ប៉ុន្តែគាត់បានថ្លែងថាប្រសិនបើខ្ញុំនឹងគាំទ្រគាត់ គាត់អាចឈ្នះបាន” ។ “ខ្ញុំក៏បានស្តារយុទ្ធនាការ របស់គាត់ផងដែរ ដែលបានធ្លាក់ចុះទាំងស្រុងនោះ” ។ គាត់បានបន្តត្អូញត្អែរថា លោក DeSantis ដែលគាត់ដាក់រហស្សនាមថា “Ron DeSanctimonious” កំពុង “លេងហ្គេម”ដោយបដិសេធ មិនបដិសេធលើការដណ្តើមយកតំណែអជាប្រធានាធិបតី ។ អតីតប្រធានាធិបតីរូបនេះត្រូវបានគេរំពឹងថា នឹងប្រកាសផែនការផ្ទាល់ខ្លួនរបស់គាត់សម្រាប់ការវិលត្រលប់មកកាន់សេតវិមានវិញភ្លាមៗនៅសប្តាហ៍ក្រោយនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើសុំឱ្យតុលាការកំពូល ចូលរួមក្នុងជម្លោះរបស់លោក ជាមួយក្រសួងយុត្តិធម៌ (DOJ) លើឯកសារដែលបានចាត់ថ្នាក់ ដែលត្រូវបានដកចេញពី ផ្ទះរបស់លោក នៅរដ្ឋ Florida ដោយការិយាល័យ សហព័ន្ធស៊ើបអង្កេត (FBI) ។ នៅក្នុងឯកសារដែលមានប្រហែល ៣០០ទំព័រ ដែលបានដាក់ស្នើកាលពីថ្ងៃអង្គារ មេធាវីរបស់លោក ត្រាំ...