ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឌិត ទីណា បានជម្រុញលើកទឹកចិត្តឱ្យប្រជាកសិករងាកមកបង្កបង្កើនផលស្រូវក្រអូបវិញ ងាយស្រួលរកទីផ្សារដោយសារតែមានតម្លៃខ្ពស់ ។ ក្នុងសន្និសីទសារព័ត៌មានអំពីតម្លៃស្រូវ-អង្ករ នាថ្ងៃ១៥ មករា លោក ឌិត ទីណា មានប្រសាសន៍ពីការបង្កបង្កើនផលស្រូវសែនក្រអូបដែលជាពូជរបស់ខ្មែរថា ក្រសួងកសិកម្មដែលជាសេនាធិការរាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់ជាស្រេចដែលមានមន្រ្តីកសិកម្មនៅតាមមូលដ្ឋានក្នុងការ រកទីផ្សារឱ្យក្រុមកសិករទុកជាមុន ព្រោះមិនមែនធ្វើរួចហើយបានផលរកទីផ្សារតាមក្រោយគឺមិនអាចធ្វើទាន់ពេលនោះទេ ។ លោកបន្តថា...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំរដ្ឋបាលព្រៃឈើ ត្រូវពង្រឹងការងារឱ្យកាន់តែប្រសើថែមទៀត ដោយត្រូវមានភាពច្បាស់លាស់។ ការលើកឡើងរបស់ លោករដ្ឋមន្រ្តី នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំបូកសរុបការងារព្រៃឈើប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។ លោករដ្ឋមន្រ្តី...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កម្ពុជា កំពុងធ្វើការជំរុញវិស័យកៅស៊ូ មានការរីកចម្រើនបន្ថែមទៀត ឲ្យក្លាយជាដំណាំឧស្សាហកម្ម មានទីផ្សារខ្ពស់ និងអាចកែច្នៃជាផលិតផលសម្រេចផ្សេងៗផងដែរ។ លោករដ្ឋមន្ដ្រី បានលើកឡើងបែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ នៅទីស្តីការក្រសួង នាថ្ងៃទី២៦ មិថុនា ។...
ភ្នំពេញ៖ លោក អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើលោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី ត្រូវចាត់ទុកការងារដោះស្រាយ ផលប៉ះពាល់ពីទឹកជំនន់ ជាការងារអាទិភាពទីមួយ ចំពោះមុខ និងអនុវត្តឲ្យបានល្អប្រសើរ។ នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ លោក ឌិត ទីណា ក្រោយពីរដ្ឋសភាជាតិកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឲ្យធ្វើជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី នឹងត្រូវធ្វើពិធី ប្រកាសផ្ទេរចូលកាន់តំណែងជារដ្ឋមន្រ្តី ក្រសួងកសិកម្ម ជាផ្លូវការ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ។ កម្មវិធីប្រកាសជាផ្លូវការនេះ នឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី...