ព័ត៌មានអន្តរជាតិ
លោក ណារិនដ្រា ម៉ូឌី៖ អភិបាលកិច្ចសកល បានបរាជ័យ
ញូវដេលី៖ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានរិះគន់ស្ថាប័នពិភពលោក ចំពោះការខកខានក្នុងការ ដោះស្រាយបញ្ហាប្រឈមដ៏ធំបំផុត របស់ពិភពលោក ដោយអំពាវនាវឱ្យប្រទេសនានា ស្វែងរកមូលដ្ឋានរួមគ្នាលើបញ្ហាបែកបាក់។ ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសទាំង២០ (G20) នៅទីក្រុងញូវដែលីនៅថ្ងៃព្រហស្បតិ៍នេះ លោក ម៉ូឌី បានឲ្យដឹងថា បណ្តាប្រទេសនានាគួរតែទទួលស្គាល់ថា បច្ចុប្បន្នលទ្ធិពហុភាគីនិយម កំពុងស្ថិតក្នុងវិបត្តិ។ លោក ម៉ូឌី...