ព្រុចសែល៖ មេដឹកនាំអឺរ៉ុប បានចោទជាសំណួរថាតើរុស្ស៊ី នឹងគោរពតាម “បទឈប់បាញ់ថាមពល” ដែលប្រកាសដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែរឬទេ ខណៈពេលដែលឧ្យដឹងថា ការបញ្ឈប់ការវាយប្រហារពិតប្រាកដ លើហេដ្ឋារចនាសម្ព័ន្ធថាមពលអាចផ្តល់ការធូរស្រាលប្រសិនបើត្រូវបានអនុវត្ត។ ការប្រកាសនេះ ដែលទីក្រុងមូស្គូ មិនទាន់បានបញ្ជាក់នៅឡើយទេ បានកើតឡើងចំពេលមានការ ព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអឺរ៉ុប ជុំវិញកិច្ចព្រមព្រៀងផ្គត់ផ្គង់ ប្រេងម៉ាស៊ូតថ្មីៗរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយរុស្ស៊ី និងផលវិបាករបស់វា ចំពោះទណ្ឌកម្មលោកខាងលិច និងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក។...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែល កំពុងពិភាក្សាអំពី “ទស្សនៈវិស័យបដិវត្តន៍ និងច្នៃប្រឌិត” របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅលើតំបន់ហ្គាហ្សាស្ទ្រីប ដែលលោក ត្រាំ ប្តេជ្ញាអនុវត្តយ៉ាងមុតមាំ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបន្ទាប់ពី...