ស្ថានភាពជំនន់ទឹកភ្លៀង
រដ្ឋមន្ត្រីធនធានទឹក អះអាងថា យ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោត នឹងវិលមករកសភាពធម្មតាវិញ
ភ្នំពេញ៖ ក្នុងឱកាសចុះពិនិត្យស្ថានភាព ទឹកតាមសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ តុលានេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា យ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោត នឹងវិលមករកសភាពធម្មតាវិញហើយ។ លោករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកតោ្នត នៅផ្នែកខាងលើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ទឹកកំពុងស្រកចុះបណ្តើរៗ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃនេះ...