ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានរំលឹកថា សកម្មភាពបង្ក្រាបជនបរទេសដែលសំងំលាក់ខ្លួន ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់នានា នៅកម្ពុជាបានធ្វើការបង្ក្រាបជាហូរហែរ មិនមែនទើបតែអនុវត្តនោះទេ ។ ការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈនេះបន្ទាប់ពីសមត្ថកិច្ច បានរកឃើញជនបរទេស ចំនួន២៣០ នាក់ ក្នុងនោះ មានជនជាតិថៃ ចំនួន១២៣នាក់ កំពុងសំងំលាក់ខ្លួនលួចលាក់ ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់...
ភ្នំពេញ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ចំពោះគម្រោងរបស់ក្រុមប្រឆាំង ដែលមានផែនការរៀបគម្រោងធ្វើឃាតសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺថ្នាក់ដឹកនាំបានកំណត់មុខសញ្ញាបានខ្លះៗហើយ។ លោកបណ្ឌិត ទូច សុឃៈ មានប្រសាសន៍នាថ្ងៃ១៣ កុម្ភៈថា “ចំពោះមុខសញ្ញាលទ្ធផលនៃ ការអង្កេតស្រាវជ្រាវជនពាក់ព័ន្ធ ខ្ញុំគិតថា រឿងនេះថ្នាក់ដឹកនាំលោកបានដឹងមុខសញ្ញាហើយ ក៏បានអនុវត្តច្បាប់ត្រឹមត្រូវក្នុងការបង្ក្រាប ទៅលើមុខសញ្ញាបានមួយជំហានហើយ...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានលើកឡើងថា សមត្ថកិច្ចចាប់ខ្លួន ក្រុមយុវជនមាតាធម្មជាតិ៥រូប គឺអនុវត្តទោសទៅតាមផ្លូវច្បាប់ ទៅតាមដីកាសម្រេច របស់អង្គជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ។ លោក ទូច សុឃៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២ កក្កដា ថា ការចាប់ខ្លួនពួកគេមិនមែនចេះតែចាប់នោះទេ ហើយក៏មិនមែនរំលោភសិទ្ធិមនុស្សដែរ...
ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា បើតាមរបាយការណ៍ក្រសួងមហាផ្ទៃក្នុងរយៈពេលត្រឹមតែមួយសប្ដាហ៍ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងសរុបចំនួន៥៧ករណី បណ្ដាលឲ្យស្លាប់ចំនួន២២នាក់ និងរងរបួស៧៧នាក់ នៅទូទាំងប្រទេស គិតពីថ្ងៃ២-៧ មករា ។ លោកថា មិនខុសពីឆ្នាំ២០២៣ ទាំងមូលនោះទេ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែប្រធានបទដ៏ក្តៅគគុក ជាពិសេសកើតលើអ្នកប្រើប្រាសម៉ូតូតែម្ដងដែលជួបគ្រោះថ្នាក់ ច្រើនជាងគេ ស្របពេលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត...