ព័ត៌មានជាតិ
លោក នេត្រ ភក្ដ្រា ប្រាប់ទូតជប៉ុន ថា នឹងប្រែក្លាយក្រសួងព័ត៌មាន ឲ្យទៅជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ដ្រា ដែលទើបតែចូលកាន់តំណែងថ្មីថ្មោងមកនេះ បានប្តេជ្ញាក៏ដូចជាប្រាប់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថា ថ្នាក់ដឹនាំនិងមន្ត្រីរាជការនៃក្រសួងនឹងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើយ៉ាងណាឲ្យក្រសួង ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ការលើកឡើងរបស់លោករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ៦ កញ្ញា ។ ក្នុងជំនួបនេះ...