ព័ត៌មានជាតិ
កម្ពុជា សង្ឃឹមថា គោលការណ៍ និងជំហរ របស់ប្រទេសអភិវឌ្ឍន៍តិចតួច នឹងទទួលបាននូវលទ្ធផល ដែលមានសមតុល្យ និងផលប្រយោជន៍ជារួម
ភ្នំពេញ៖ លោក ប៉ាន់ សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដាក់ក្ដីសង្ឃឹមថា គោលការណ៍និងជំហរ របស់ប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុង សន្និសីទថ្នាក់រដ្ឋមន្ត្រី លើកទី១២ នឹងទទួលបាននូវលទ្ធផល ដែលមានសមតុល្យ និងផលប្រយោជន៍ជារួម ។ ការលើកឡើង របស់រដ្ឋមន្រ្តីពាណិជ្ជកម្ម កម្ពុជា បែបនេះធ្វើឡើងក្នុងឱកាសលោក បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ប្រទេសអភិវឌ្ឍន៍តិចតួច នៅអង្គការពាណិជ្ជកម្មពិភពលោក តាមប្រព័ន្ធអនឡាញ...