ព័ត៌មានជាតិ
សហជីពវិស័យកាត់ដេរ គាំទ្រគោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតំបន់រោងចក្រ
ភ្នំពេញ៖លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានសម្តែងការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៃអាណត្តិទី៧នេះ ក្នុងការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅតាមគោលដៅរោងចក្រសហគ្រាស ឱ្យបានច្រើនបន្ថែមទៀត។ លោក យល់ឃើញថា នេះជាចំនុចល្អបំផុត ដែលរាជរដ្ឋាភិបាល បានគិតគូរមិនត្រឹមតែទៅលើការងាររបស់កម្មករនិយោជិតនៅតាមបណ្តារោងចក្រសហគ្រាសប៉ុណ្ណោះទេ តែក៏បានគិតគូរដល់ស្ថានភាពជីវភាពនៃក្រុមគ្រួសារកម្មករនិយោជិតទៀតផង។ ជាក់ស្តែងដូចជា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតឲ្យមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅក្នុងតំបន់ក្បែររោងចក្រសហគ្រាសនេះ គឺជាការសម្រួលដល់កម្មករនិយោជិតដែលមានកូនតូច អាចយកកូនទៅផ្ញើនៅទារកដ្ឋាន...