ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ដែនកំណត់នៃសេរីភាពបញ្ចេញមតិពិតជាមានចែងទាំងក្នុងច្បាប់ជាតិ និងកតិកាសញ្ញាអន្តរជាតិ
ភ្នំពេញ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលេីកឡេីងថា រហូតមកទល់ពេលនេះនៅតែមានអ្នកបកស្រាយអំពីសេរីភាពបញ្ចេញមតិដោយលាក់បាំងមិនព្រមនិយាយអំពីការទទួលខុសត្រូវ និងព្រំដែននៃសេរីភាពដែលកំណត់ដោយច្បាប់ជាតិក៏ដូចជាកតិកាសញ្ញាអន្តរជាតិដែលបង្កើតឱ្យមានការភាន់ច្រឡំដ៏ធំមួយក្នុងសង្គម។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី២១ មេសា នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ដើម្បីកុំឱ្យមានអ្នកបន្តកេងចំណេញលើបញ្ហានេះ ក៏ដូចជាដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំបន្តទៀត លោកសូមបង្ហាញជូននូវខ្លឹមសារសំខាន់ៗមួយចំនួនដូចខាងក្រោម៖ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ...