កណ្ដាល៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បច្ចុប្បន្ន ក្រុមប្រឆាំងជ្រុលនិយម និងបណ្តាញឃោសនា របស់គេពីក្រៅស្រុកមួយចំនួន បាននិងកំពុងប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់គ្រប់បែបយ៉ាងជាអាវុធយុទ្ធសាស្ត្រ ដែលជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់។ ប៉ុន្តែលោកថា វ៉ាក់សាំងការពារ និងបន្សាបមេរោគខាងព័ត៌មាន ដែលមានការបំពុលនេះ ធ្វើឡើងតាមរយៈសកម្មភាពបុរេសកម្ម បញ្ចេញព័ត៌មានពិតដែលរាជរដ្ឋាភិបាលបានខិតខំធ្វើ ដើម្បីប្រទេសជាតិ...
កណ្ដាល ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកណ្តាល។ ពិធីនេះក៏មានការចូលរួមពីលោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក ឌឹម...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា លោកស្រី មូរ សុខហួរ ដែលបានបង្កើតចលនាមួយដែលមានឈ្មោះថា “ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ” ដោយកើតចេញពីក្រុមមន្រ្តីអតីតគណបក្សប្រឆាំង នៅក្រៅប្រទេសដែលមាន លោកស្រីផ្ទាល់ជាប្រធាននោះថា ការបង្កើតចលនានេះឡើង ដោយសារពួកគេគ្មានរឿងសម្តែងថ្មី ហើយក៏គ្មានដង្ហើមដកបានយូរនោះទេ នឹងមានវាសនាដូចចលនា ផ្សេងដែលពួកគេបង្កើតឡើង ពោលនឹងស្លាប់ទៅវិញក្នុងពេលឆាប់ៗខាងមុខ ។...
ភ្នំពេញ៖ នៅពាក់កណ្តាលខែធ្នូនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំចំនួន២ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយក៏មានក្រុមប្រឆាំងបានត្រៀមលក្ខណៈ ធ្វើបាតុកម្មប្រឆាំងវត្តមានសម្តេចផងដែរ ប៉ុន្តែចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឆ្លើយតបថានេះជា “ការសម្តែងមតិក្នុងក្របខ័ណ្ឌច្បាប់ គឺជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ ក្នុងសង្គមប្រជាធិបតេយ្យ” ។ នេះជាប្រសាសន៍របស់លោក...
ភ្នំពេញ៖ ក្នុងវេទិកាតុមូលស្ដីពី «អ្វីទៅដែលពិភពលោកនឹងទទួលបាន ពីនយោបាយថ្មីរបស់អាមេរិក» ក្រោមការដឹកនាំ លោក ចូបៃ ដិន នៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមអ្នកអត្ថាធិប្បាយព័ត៌មាន និងអ្នកវិភាគនៅកម្ពុជា បាននាំគ្នាលើកឡើងព្រមគ្នាថា គឺកម្ពុជាត្រូវធ្វើយ៉ាងទាញផលប្រយោជន៍ ពីប្រទេសមហាអំណាចយកមកអភិវឌ្ឍន៍ ប្រទេសរបស់ខ្លួន ដើម្បីបម្រើសេដ្ឋកិច្ច និងប្រជាជន។ ក្នុងវេទិកាតុមូលស្ដីពី អ្វីទៅដែលពិភពលោកនឹងទទួលបាន...