ព័ត៌មានជាតិ
ចាប់ខ្លួន លោក ផាន់ សារ៉ាត់ អនុប្រធានស្តីទីគណបក្សកម្លាំងជាតិ ខេត្តតាកែវ មិនពាក់ព័ន្ធនយោបាយ
ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបកស្រាយថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន់ សារ៉ាត់ អនុប្រធានស្តីទីគណបក្សកម្លាំងជាតិ ខេត្តតាកែវ មិនមែនពាក់ព័ន្ធនយោបាយនោះទេ ប៉ុន្តែមកពីបុគ្គលនេះបានផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត ។ យោងតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃ៣០ មករា បានឲ្យដឹងថា កាលពីថ្ងៃ២៨ មករា សមត្ថកិច្ចស្នងការរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវស៊ើប អង្កេតបទល្មើសជាក់ស្តែង និងដោយមានការសម្របសម្រួលនីតិវិធី...