ព័ត៌មានអន្តរជាតិ
លោក ដូណាល់ ត្រាំ ចេញសារព្រមានទៅលោក ពូទីន ដោយបញ្ជាក់ថា “អ្នកនឹងបានឃេីញអ្វីកេីតឡេីង”
វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ដូណាល់ត្រាំបានចេញការព្រមានកាលពីថ្ងៃពុធ នៅពេលត្រូវបានសួរអំពីសាររបស់លោកទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីនទាក់ទងនឹងជម្លោះដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ លោក ត្រាំ បានថ្លែងចេញពីពីការិយាល័យ Oval ថា “ខ្ញុំគ្មានសារទៅកាន់ប្រធានាធិបតីពូទីន នោះទេ។ លោកដឹងពីកន្លែងដែលខ្ញុំឈរ ហើយលោកនឹងធ្វើការសម្រេចចិត្តតាមមធ្យោបាយមួយ ឬផ្សេងទៀត” ។ លោកប្រធានាធិបតីបានបន្ថែមថា “ទោះជាការសម្រេចចិត្តរបស់លោកជាអ្វីក៏ដោយ យើងនឹងសប្បាយចិត្ត ឬមិនសប្បាយចិត្ត...