ព័ត៌មានអន្តរជាតិ
អាស៊ាន អញ្ជើញមន្រ្តីក្រសួងការបរទេសជាន់ខ្ពស់មីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំកំពូលនិម្មិតនៅថ្ងៃនេះ
យ៉ាំងហ្គោន៖ អ្នកនាំពាក្យរបស់យោធាមីយ៉ាន់ម៉ា ដែលបានដណ្ដើមអំណាចក្នុងប្រទេសបន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈ បានឲ្យដឹងថា រដ្ឋាភិបាលយោធា បានទទួលការអញ្ជើញ សម្រាប់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិម្មិតនៅថ្ងៃអង្គារនេះ។ ឧត្តមសេនីយ Zaw Min Tun បានសម្តែងការមិនសប្បាយចិត្ត ចំពោះការដកមេដឹកនាំយោធាលោក មីន អ៊ុនឡាំង ចេញពីកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងសប្តាហ៍នេះ ដោយលើកឡើងពីលទ្ធភាព ដែលគ្មាននរណាម្នាក់តំណាងឱ្យប្រទេសមីយ៉ាន់ម៉ា ក្នុងឱកាសនេះ។ រដ្ឋមន្ត្រីការបរទេសអាស៊ាន...