នយោបាយ
លោក ម៉ម សូណង់ដូ នឹងបង្កើតទីសម្រាកបោះតង់រដ្ឋសម្រាប់កំសាន្តគ្រប់តំបន់ទេសចរណ៍ ពេលជាប់ឆ្នោត
ភ្នំពេញ ៖ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរធ្លាប់រស់នៅក្រៅប្រទេស(បារាំង)អស់ជាច្រើនទសវត្សលោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដែលនៅឆ្នាំនេះមានវ័យ៨០ឆ្នាំប្លាយហើយនោះ បានសន្យាថា នៅពេលឈ្នះឆ្នោត នឹងបង្កើតទីសម្រាកបោះតង់របស់រដ្ឋ ដើម្បីទុកជាកំសាន្តនៅគ្រប់តំបន់ទេសចរណ៍ ឲ្យដូចទៅនឹងបណ្តាប្រទេសមួយចំនួននៅក្នុងពិភពលោក ។ ក្នុងចំណោមគោលនយោបាយទាំងជិត១០ចំណុចរបស់គណបក្សដាក់ចេញ គឺវិស័យទេសចរណ៍ ត្រូវបានលោក ម៉ម សូណង់ដូក៏ផ្តល់អាទិភាពសំខាន់មួយផងដែរ ដោយលោកសន្យាថា នឹងបង្កើនវិសាលភាពបន្ថែមពីលើប្រភេទទេសចរណ៍វប្បធម៌បច្ចុប្បន្ន ដោយផ្តល់ឲ្យអ្នកទេសចរ ទាំងក្នុងស្រុកនិងក្រៅស្រុកនូវកញ្ចប់ផលិតផលថ្មីដែលមានសក្តានុពល ដូចជា...