ព័ត៌មានអន្តរជាតិ
លោក អាបាស បញ្ជាក់ថា អ៊ីស្រាអែល ទទួលខុសត្រូវ ចំពោះការកាត់ផ្តាច់ការផ្គត់ផ្គង់សំខាន់ៗ ដល់តំបន់ហ្គាហ្សា
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានបង្គាប់ឱ្យអ៊ីស្រាអែលទទួលខុសត្រូវ ចំពោះការកាត់ផ្តាច់ការផ្គត់ផ្គង់សំខាន់ៗដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងទឹក អគ្គិសនី និងគ្រឿងឧបភោគបរិភោគ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ស៊ីនហួ លោក អាបាស បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យ “អន្តរាគមន៍ភ្លាមៗ និងដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីបំពេញនូវការទទួលខុសត្រូវ និងកាតព្វកិច្ចផ្លូវច្បាប់នៅក្នុងតំបន់មួយ ចំពោះប្រជាជនដែលកាន់កាប់ ហើយផ្តល់ជំនួយសង្គ្រោះជាបន្ទាន់ដល់ប្រជាជនរបស់យើង ដែលទទួលរងពីគ្រោះមហន្តរាយ។ នៃការឡោមព័ទ្ធ និងការឈ្លានពាន”។...