ព័ត៌មានជាតិ
ក្រុមអ្នកឃ្លាំមើល សង្ឃឹមថា នឹងមានការរុះរើស្លាកផ្សព្វផ្សាយស្រាបៀរនៅទូទាំងប្រទេស
ភ្នំពេញ ៖ ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមបានបង្ហាញការសាទរចំពោះសកម្មភាពរបស់អាជ្ញាធរនៅខេត្តមួយចំនួន ក្រោយពីការឡើងកាន់តំណែង បានបញ្ជាឲ្យមានការរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវសាធារណៈ ។ ជាមួយនឹងការសាទរ ក្រុមអ្នកឃ្លាំមើលសង្ឃឹមថា នឹងធ្វើការរុះរើនៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេស ដោយជំនួសមកវិញនូវស្លាកអប់រំពីចរាចរណ៍ និងស្លាកអប់រំផ្សេងៗទៀត។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៩ កក្កដាថា ការរុះរើនេះជាការល្អប្រសើរដែលអភិបាលខេត្តបានគិតគូអំពីចក្ខុវិស័យវែងឆ្ងាយ ក្នុងការពង្រឹងសន្តិសុខសហគមន៍ដែលគិតពីសុខមាលភាពសង្គម និងសាធារណៈ។ លោកថា “តាមរយៈការទំលាក់ស្លាកគ្រឿងស្រវឹងនេះ...