នយោបាយ
លោក យ៉េង វីរៈ សោកស្តាយមិនបានទទួលអាសនៈ
ភ្នំពេញ ៖ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) លោក យ៉េង វីរៈ បានបង្ហាញការសោកស្តាយដែលមិនអាចទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីទទួលបានអាសនៈនៅរដ្ឋសភានីតិកាលទី៧នេះ ។ ការបង្ហាញពីអារម្មណ៍ស្តាយស្រណោះនេះ ធ្វើឡើងក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនលោក នាថ្ងៃ២៤ កក្កដា ក្រោយបោះឆ្នោត១ថ្ងៃ ។ លទ្ធផលយ៉ាងណាក៏ដោយ ក៏លោកថ្លែងអំណរគុណដល់ពលរដ្ឋបោះឆ្នោតបក្សលោកផងដែរ “ហើយក៏សូមចូលរួមសោកស្តាយដែលមិនអាចទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីទទួលបានអាសនៈ នៅរដ្ឋសភានីតិកាលទី៧នេះ” ។...