ព័ត៌មានជាតិ
បារាំង នឹងតាមដានយកចិត្តទុកដាក់ លើការស៊ើបអង្កេតរបស់អាជ្ញាធរថៃ ជុំវិញឃាតកម្មលោក លឹម គិមយ៉ា
ភ្នំពេញ ៖ ប្រទេសបារាំង នឹងតាមដានដោយយកចិត្តទុកដាក់បំផុស លើការស៊ើបអង្កេតរបស់អាជ្ញាធរថៃ ជុំវិញឃាតកម្មលោក លឹម គិមយ៉ាដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានឃាតកបាញ់សម្លាប់កាលពីពេលថ្មីៗនេះ ។ ការប្រកាសជំហររបស់បារាំងនេះ ដោយសារលោក លឹម គិមយ៉ាគឺជាពលរដ្ឋខ្មែរមានសញ្ជាតិបារាំង ខណៈអតីតតំណាងរាស្រ្តរូបនេះ បានរស់នៅលើទឹកដីបារាំងជាង ៥០ឆ្នាំមកហើយ តាំងពីអំឡុងឆ្នាំ១៩៧០ ពោលមុនរបបខ្មែរក្រហមចូលមកដល់ ។ បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា...