ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ ក្រុមប្រឆាំងចោទរាជរដ្ឋាភិបាល នៅពីក្រោយឃាតកម្មលោក លឹម គឹមយ៉ា ជាការនិយាយតាមទំនើងចិត្ត
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា បានច្រានចោទចំពោះការចោទប្រកាន់ របស់ក្រុមអ្នកនយោបាយជ្រុលនិយម មួយចំនួនដែលរត់ចោលស្រុកថា រាជរដ្ឋាភិបាលនៅពីក្រោយឃាតកម្មលោក លឹម គឹមយ៉ា អតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសថៃ គឺជាការចោទប្រកាន់ទាំងងងឹតងងើ ដោយគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ។ លោក ប៉ែន បូណា មានប្រសាសន៍នាថ្ងៃ៩ មករាថា គឺឲ្យតែមានអ្វីកើតឡើងមិនថាជាអំពើឃាតកម្ម បែកបាក់ផ្ទៃក្នុង...