ភ្នំពេញ ៖ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA លោក វន់ ពៅហាក់បានបង្ហាញក្តីសង្ឃឹមដោយជឿជាក់ថា តុលាការនឹងផ្តល់ភាពយុត្តិធម៌ដល់រូបលោក ក្រោយរង់ចាំអស់រយៈពេលប្រមាណជា១០ឆ្នាំមក ។ ការបង្ហាញក្តីសង្ឃឹមថា បន្ទាប់ពីមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃ១៧ សីហា បានបើកសវនាការ ជំនុំជម្រះពីបទញុះញង់ឲ្យប្រព្រឹត្តអំពើ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធករណីបាតុកម្មនៅមុខរោងចក្រយ៉ាកជីន ម្តុំផ្លូវវេងស្រេងកាលពីជាង៩ឆ្នាំមុន ។ លោក វន់ ពៅបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៨...
ភ្នំពេញ ៖ មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញបានចេញដីកា បង្គាប់កោះហៅលោក វន់ ពៅជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធហៅកាត់ថា IDEA ឲ្យចូលសវនាការ ដើម្បីជំនុំជម្រះពីបទញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ។ រឿងរ៉ាវកាលពីជាង៩ឆ្នាំមុន បានកើតឡើងក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ដោយមានការផ្ទុះបាតុកម្មរបស់ក្រុមកម្មករ-កម្មការិនី បម្រើការនៅតាមបណ្តារោងចក្រនានាជាទ្រង់ទ្រាយធំនៅម្តុំផ្លូវវេងស្រេងដែលកើតចេញពីការដឹកនាំរបស់អតីតមេបក្សប្រឆាំងលោក សម រង្ស៊ី ។ ក្នុងគ្រានោះ លោក...
ភ្នំពេញ ៖ ស្ថានភាពជំងឺកូវីដ១៩ នាពេលកន្លងមក ក៏ដូចបច្ចុប្បន្ននេះ បានធ្វើឲ្យអ្នកធ្វើការងារ តាមផ្ទះមួយ ចំនួន ត្រូវបាត់បង់ដោយសារ ម្ចាស់ផ្ទះជាជនបរទេស បង្ខំចិត្តវិលត្រឡប់ ទៅប្រទេស កំណើតវិញ ។ នេះជាការឲ្យដឹងពីលោក វន់ ពៅ ប្រធានសមាគម ប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)...
ភ្នំពេញ ៖ ក្រោយផ្អាកដំណើរការជាបណ្តោះអាសន្នអស់រយៈពេលជិត២ខែមក ផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញត្រូវបានប្រកាសបើកដំណើរការវិញ ចាប់ពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ។ ចំណាត់ការរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញឲ្យបើកផ្សាររដ្ឋឡើងវិញគឺបានជួយសង្រ្គោះអាជីវករទាន់ពេលវេលានៃការបាត់បង់ប្រាក់ចំណូលរបស់ពួកគេ ។ នេះការថ្លែងរបស់លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ (IDEA) ។ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៥ មិថុនា លោក...