ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ជួយសម្រាលកូន ជូនអ្នកជំងឺកូវីដ១៩ម្នាក់ ដោយជោគជ័យ
ភ្នំពេញ៖លោក វ៉ីសំណាងអភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺជួយសម្រាលកូន ជូនអ្នកជំងឺកូវីដ១៩ម្នាក់ដែលមានបញ្ហា សុខភាពដោយជោគជ័យនិងមិនឆ្លងកាត់ការវះកាត់ឡើយ។ តាមរយៈគេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី១៧ឧសភានេះ លោក វ៉ីសំណាង អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា”សូមស្វាគមន៍ក្មួយស្រី!!! នៅថ្ងៃទី 17 ខែឧសភា ឆ្នាំ2021នេះ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ បានបង្កើតបានកូនស្រីដែលម្តាយកើតជំងឺ covid ហើយមានបញ្ហាសុខភាព ហើយក្រុមគ្រូពេទ្យយើងប្រុងនិងវះកាត់ ប៉ុន្តែពេលនេះយើងបានជួយជ្រោមជ្រែង រហូតគាត់បានសម្រាលតាមក្រោមរួចជាស្ថាពរ។ សូមអបអរសាទរ”៕