ព័ត៌មានអន្តរជាតិ
អាមេរិក-រុស្ស៊ី បើកកិច្ចពិភាក្សាស្ថេរភាព ប៉ុន្ដែនៅខ្វែងគំនិតគ្នាលើបញ្ហាសិទ្ធិមនុស្ស
ហ្សឺណែវ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃពុធបានឯកភាពគ្នាបើកកិច្ចពិភាក្សា “ស្ថេរភាព” មួយ ដែលមេដឹកនាំទាំងពីរលើកឡើងថា នឹងនាំទៅដល់ការគ្រប់គ្រងអាវុធនាពេលអនាគត ប៉ុន្តែនៅតែផ្ទុយពីជំហរលើបញ្ហាសិទ្ធិមនុស្ស និងបញ្ហាផ្សេងទៀត។ មេដឹកនាំទាំងពីរបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវថា សហរដ្ឋអាមេរិក និងរុស្ស៊ី នឹងចាប់ផ្តើមរួមគ្នានូវកិច្ចពិភាក្សាស្ថេរភាពយុទ្ធសាស្ត្រទ្វេភាគីនាពេលអនាគត។ តាមរយៈការសន្ទនានេះ យើងស្វែងរកមូលដ្ឋានគ្រឹះ សម្រាប់ការគ្រប់គ្រងអាវុធ...