ព័ត៌មានជាតិ
លោក សយ ឬទ្ធី គាំទ្របុគ្គលណា ត្រូវបានបរិហាកេរ៍្តជាសាធារណៈដោយសារព័ត៌មានគ្មានវិជ្ជាជីវៈ ប្តឹងតុលាការ
ភ្នំពេញ៖ ដោយសម្លឹងមើលឃើញ បុគ្គលមួយចំនួននៅតែត្រូវបានសារព័ត៌មាន គ្មានវិជ្ជាជីវៈធ្វើការបរិហាកេរ្តិ៍ជាធារណៈ លោក សយ ឬទ្ធី ប្រធានផ្នែកបច្ចេកទេស របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានបញ្ចេញទស្សនយល់ឃើញផ្ទាល់ខ្លួនថា ពួកគាត់គួរតែប្តឹងទៅតុលាការ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ៧ កុម្ភៈ លោក សយ ឬទ្ធីបានបញ្ចេញសំណេរថា “ខ្ញុំនៅតែគាំទ្រដល់បុគ្គលទាំងឡាយណាដែលត្រូវបាន បរិហាកេរ៍្តជាសាធារណៈដោយសារព័ត៌មានគ្មានវិជ្ជាជីវៈ ឬការបញ្ចេញមតិហួសព្រំដែន ប្តឹងទៅព្រហ្មទណ្ឌពីបទបរិហាកេរ្តិ៍...