បរទេស៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃច័ន្ទ បានធ្វើការអង្វរយ៉ាងទទូចដល់ពលករថៃ ទាំងអស់ឱ្យចាកចេញពីប្រទេសអ៊ីស្រាអែល ដោយព្រមានថា ជម្លោះទំនងជានឹងរីករាលដាល និងកើនឡើង ហើយការប្រយុទ្ធគ្នានៅលើដីនាពេលអនាគតរារាំងកិច្ចខិតខំប្រឹងប្រែងជម្លៀសចេញ។ យោងតាមសារព័ត៌មានបាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកសេដ្ឋា ថាវីស៊ីន បានធ្វើការអំពាវនាវនេះបន្ទាប់ពីបានជួបជាមួយមន្ត្រីនៅក្រសួងការបរទេសស្តីពីស្ថានភាពនៅអ៊ីស្រាអែល និងតំបន់ហ្គាហ្សា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍លោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រីថៃ ក្នុងឱកាសអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣៕