ស្វីស៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Deborah FRANCE-MASSIN ប្រធានការិយាល័យសកម្មភាពនិយោជក (ACT/EMP) នៃអង្គការអន្តរជាតិខាងការងារកាលពីរសៀលម៉ោង៣ និង៣០នាទីថ្ងៃទី១២ ខែមិថុនាម្សិលមិញម៉ោងនៅប្រទេសស្វីស។ នេះជាជំនួបដែលបានធ្វើឡើងក្នុងអំឡុងពេលដែលលោករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានរំលឹកពីការជួយបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជាកាលពីពេលកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យនិយោជកកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់មួយកម្រិតបន្ថែមទៀត។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ទៅកាន់សមាជិក សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham) អំពីការកែសម្រួលសេវារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧ថ្មីនេះ ដើម្បីបន្តជួយគាំទ្រ និងបង្កើនបរិយាកាសអាជីវកម្មនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ ការបញ្ជាក់របស់លោករដ្ឋមន្ត្រីយ៉ាងដូចនេះ គឺនៅពេលដែលលោកបានអញ្ជើញ ជាអធិបតីក្នុងវេទិកាធនធានមនុស្សប្រចាំឆ្នាំ របស់សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ បានជំរុញឱ្យសមាគមគ្រឹះស្ថាន ឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន តម្រង់ទិសលើកម្មវិធីសិក្សា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។ ការជំរុញនេះ គឺធ្វើឡើងក្នុងជំនួបសម្តែង ការគួរសមរវាងលោក ហេង សួរ និងសមាគមគ្រឹះសស្ថានឧត្តមសិក្សាបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកជន ដែលដឹកនាំដោយលោកបណ្ឌិត...
ភ្នំពេញ៖លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅសាលប្រជុំទីស្ដីការគណបក្សរាជធានីភ្នំពេញ។ ថ្លែងទៅកាន់សមាជិកប្រមាណជាង៥០០រូប លោក ហេង សួរ បានបញ្ជាក់អំពីការសម្រេចរបស់មហាសន្និបាតគណបក្សក្រោមវត្តមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះបានចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ នាទីស្តីការក្រសួងពាណិជ្ជកម្ម។ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ នេះក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជា ដែលធ្វើការនៅបរទេស។ ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រី ធ្វើឡើងនៅឯទីស្តីការក្រសួងការងារ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានអញ្ជេីញបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលប្រមុខរាជរដ្ឋាភិបាលនឹងប្រកាសដាក់ឱ្យដំណើរការអនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ។ វគ្គបណ្តុះបណ្តាលដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសលើការងារគ្រប់គ្រង និងការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវកម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កត់សម្គាល់ឃើញថា ការប្រគំតន្ត្រីអូខេស្ត្រា (Orchestra) ដែលជាសិល្បៈតន្ត្រីរបស់ជប៉ុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ជាឱកាសរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន កាន់តែជិតស្និទ្ធមួយកម្រិតបន្ថែមទៀត។ ព្រឹត្តិការណ៍សិល្បៈនេះត្រូវបានប្រារព្ធឡើង នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន...