ព័ត៌មានអន្តរជាតិ
ជប៉ុន និងអារ៉ាប៊ីសាអូឌីត ព្រមព្រៀងគ្នាធ្វើការងារ ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ នៅតំបន់ហ្គាហ្សា
តូក្យួ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គិស៊ីដា បានព្រមគ្នា ជាមួយព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman ថាពួកគេនឹងធ្វើការរួមគ្នាដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា ចំពេលមានសង្គ្រាមកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ លោក គីស៊ីដា ត្រូវបានដកស្រង់សម្តីដោយក្រសួងការបរទេសថា បានប្រាប់ព្រះអង្គម្ចាស់ក្នុងអំឡុងពេលកិច្ចពិភាក្សាតាមទូរស័ព្ទរយៈពេល ២០ នាទីថា ប្រទេសជប៉ុន បានថ្កោលទោសការផ្ទុះនៅមន្ទីរពេទ្យក្នុងទីក្រុងហ្គាហ្សា ដោយមានអារម្មណ៍ថា “ខឹងយ៉ាងខ្លាំង...