ព័ត៌មានអន្តរជាតិ
លោក អាបាស អំពាវនាវឲ្យអាមេរិក បញ្ចប់ទណ្ឌកម្ម និងកសាងទំនាក់ទំនង ធម្មតាជាមួយប៉ាឡេស្ទីន
រ៉ាម៉ាឡា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ចប់ទណ្ឌកម្មទាំងអស់ ដែលដាក់លើប៉ាឡេស្ទីន និងកសាងទំនាក់ទំនងធម្មតាជាមួយប៉ាឡេស្ទីន។ លោក អាបាស បានធ្វើការកត់សម្គាល់នៅពេលទទួលបានការហៅទូរស័ព្ទពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Anthony Blinken ក្នុងអំឡុងពេលនោះភាគីទាំងពីរ បានពិភាក្សាអំពីការវិវត្តចុងក្រោយបង្អស់នៅប៉ាឡេស្ទីន និងវិធីពង្រឹងទំនាក់ទំនងទ្វេភាគី រួមទាំងការបើកស្ថានកុងស៊ុលអាមេរិកនៅយេរ៉ូសាឡឹម និងការិយាល័យអង្គការរំដោះប៉ាឡេស្ទីននៅទីក្រុងវ៉ាស៊ីនតោន។ ...