ព័ត៌មានអន្តរជាតិ
ក្រុមតាលីបង់៖ អាមេរិកមិនទាន់ផ្តល់ភស្តុតាងថា អូសាម៉ា ប៊ិនឡាដិន ជាប់ពាក់ព័ន្ធការវាយប្រហារថ្ងៃទី១១កញ្ញា នៅឡើយទេ
បរទេស៖ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តណាតូរបស់ខ្លួន បានលុកលុយប្រទេសអាហ្វហ្គានីស្ថាននៅចុងឆ្នាំ ២០០១ បន្ទាប់ពីក្រុមតាលីបង់បានបដិសេធមិនធ្វើបត្យាប័ន អូសាម៉ាប៊ីនឡាដិន មេដឹកនាំក្រុមភេរវករអាល់កៃដា ដែលត្រូវបានគេសង្ស័យថា ជាមេក្លោងក្នុងការវាយប្រហារភេរវកម្មថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ នៅទីក្រុងញូវយ៉កវ៉ាស៊ីនតោន និង Pennsylvania។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលខួប...