កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ បានមានប្រសាសន៍ណែនាំក្រុមការងារលេខាធិការដ្ឋាន ឲ្យពង្រឹងប្រសិទ្ធភាពការងារ ខិតខំបំពេញភារកិច្ចជូនរដ្ឋបាលខេត្ត ដោយឈរលើទស្សនៈវែងឆ្ងាយ ត្រៀមខ្លួនក្នុងនាមជាមន្រ្តីបន្តវេន។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅសាលប្រជុំតូចសាលាខេត្ត នារសៀលថ្ងៃទី ១៨ ខែគុម្ភៈ ឆ្នាំ ២០២៥ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពង្រឹងប្រសិទ្ធភាព នៃការដឹកនាំការងារប្រចាំថ្ងៃរបស់លេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ចាម...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២៥ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យស្ថានភាព ការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាកសិករ ក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ។ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យកងកម្លាំងសមត្ថកិច្ច បន្តប្រចាំការ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការសម្រួលចរាចរណ៍ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។ លោកអភិបាលខេត្ត បានណែនាំដូច្នេះ ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីរាជការ នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម និងបានផ្ដល់ថវិកាផងដែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ។...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ នាំយកទេយ្យវត្ថុ និងចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងថ្ងៃពិធីបុណ្យកាន់បិណ្ឌ វេនទី ២ នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតក្នុងស្រុកកំពង់សៀម និងវត្តសន្ធររង្សី ហៅវត្ត អន្លង់សំឡី...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរនៅតែជាបញ្ហាប្រឈម ដែលប្រការនេះទាមទារឱ្យមានការដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីចូលរួមក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់នេះ ពោលគឺត្រូវជំរុញឱ្យមានការខិតខំរួមគ្នាក្រោមវិធានការនៃការអប់រំ ការផ្សព្វផ្សាយ ការណែនាំ និងវិធានការរឹតបន្ដឹងច្បាប់ចរាចរណ៍ផងដែរ។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ លោកបានថ្លែងបន្តថា ពាក់ព័ន្ធនឹងបញ្ហាគ្រោះថ្នាក់ចរាចរក្នុងខែសីហាកន្លងមកនេះ...
កំពង់ចាម ៖ ក្នុងឱកាសអញ្ជើញប្រកាសលោក ប៊ិន ឡាដា ចូលកាន់តំណែងជាអភិបាលស្រុកស្រីសន្ធរ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំ ឲ្យរដ្ឋបាលស្រុកទើបចូលកាន់តំណែង បន្តខិតខំធ្វើការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ។ បន្ទាប់ពីការឡើងប្ដេជ្ញាចិត្តរបស់ លោក ប៊ិន ឡាដា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសមាជិកាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ឱ្យបន្តចូលរួមកសាងសមិទ្ធផលបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋ និងសង្គមជាតិ។ លោកអភិបាលខេត្ត បានលើកឡើង នៅព្រឹកថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍខេត្តកំពង់ចាម ប្រចាំឆមាសទី ១...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នេះ បានអញ្ជើញ ចូលរួមពិធីបង្សុកូល និងពូនភ្នំខ្សាច់ នៅវត្តជ័យគីរី ហៅវត្តភ្នំហាន់ជ័យ ស្ថិតនៅក្នុងឃុំហាន់ជ័យ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ណែនាំដល់អង្គភាព ស្ថាប័ននានា និងប្រជាពលរដ្ឋ ឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់គ្រោះអគ្គីភ័យ ។ ការណែនាំដូចខាងលើនេះ លោកអភិបាលខេត្តបានលើកឡើងនៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២៤ ក្នុងពិធីប្រារព្ធទិវាបង្ការ និងពន្លត់អគ្គីភ័យ (នៅទីលានព្រលានយន្តហោះចាស់) ស្ថិតក្នុងភូមិព្រសំ ឃុំរអាង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ ការបង្កបង្កើនផលរបស់ប្រជាកសិករ និងធ្វើការដោះស្រាយបញ្ហាកង្វះទឹកបញ្ចូលស្រែប្រាំងក្នុងទំហំផ្ទៃដីជាង១,០០០ ហិកតា ជូនប្រជាកសិករ នៅស្រុកជើងព្រៃ និងស្រុកបាធាយ។ លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា...