ព័ត៌មានជាតិ
លោក ឯម ច័ន្ទមករា៖ សកម្មភាពជនពិការច្រៀង ឬលក់ដូរតាមទីសាធារណៈ ធ្វើឲ្យរាជរដ្ឋាភិបាលព្រួយបារម្ភខ្លាំង
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងថា សកម្មភាពរបស់ជនមានពិការភាព ដែលបាននិងកំពុងច្រៀង លក់ដូរ និងធ្វើសកម្មភាពផ្សេងៗ នៅតាមទីសាធារណៈ គឺជាសិទ្ធិរបស់ពួកគេ តែទង្វើបែបនេះ បានធ្វើឲ្យរាជរដ្ឋាភិបាលមានការព្រួយបារម្ភជាខ្លាំង ។ ជាមួយនឹងការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលនេះ បើតាមឯម ច័ន្ទមករា ក៏បានផ្តល់ដំណោះស្រាយដល់ពួកគាត់ផងដែរ...