ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់ បញ្ជាក់ពីការត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សាទ្វេភាគីជាមួយគុយវ៉ែត លើការអភិវឌ្ឍតំបន់ឧស្ម័នរួម
តេអេរ៉ង់៖ អនុរដ្ឋមន្ត្រីប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានត្រៀមខ្លួន សម្រាប់កិច្ចពិភាក្សាទ្វេភាគីជាមួយគុយវ៉ែត លើការអភិវឌ្ឍតំបន់ឧស្ម័ន Arash / Al-Durra រួមគ្នា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បណ្តាញព័ត៌មានថាមពល ដែលមានទំនាក់ទំនងជាមួយក្រសួងប្រេងអ៊ីរ៉ង់បានឲ្យដឹងថា “យើងជឿជាក់ថា ការកេងប្រវ័ញ្ចពីវិស័យរួមគួរតែត្រូវបានធ្វើឡើងក្នុងលក្ខណៈរួមបញ្ចូលគ្នា ហើយនេះនឹងនាំឱ្យមានការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ”។ អនុរដ្ឋមន្ត្រីក្រសួងប្រេង សម្រាប់កិច្ចការអន្តរជាតិ និងពាណិជ្ជកម្មលោក Ahmad Asadzadeh...