ព័ត៌មានអន្តរជាតិ
អ៊ុយក្រែនសន្យាថា នឹងប្រយុទ្ធជាមួយរុស្ស៊ី រហូតដល់ទទួលបាន ដែនដីអធិបតេយ្យភាព របស់ខ្លួនវិញ
បរទេស៖ លោក Aleksey Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែនបានសន្យាថា ទីក្រុងគៀវ នឹងមិនចរចាជាមួយទីក្រុងម៉ូស្គូទេ លុះត្រាតែខ្លួនត្រូវបានសម្រេចតាមលក្ខខណ្ឌផ្ទាល់ខ្លួន។ លោក Aleksey Danilov ក៏បានអះអាងដែរថា យុទ្ធនាការដាក់សម្ពាធមួយកំពុងដំណើរការដោយមានការចូលរួមពីប្រទេសមួយចំនួនទៀត ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា មន្ត្រីកំពូលបាននិយាយ...