ព័ត៌មានអន្តរជាតិ
ប្រេសិតពិសេសអ៊ីស្រាអែល៖ ទំនាក់ទំនងជាមួយនឹងរុស្សី គឺស្ថិតនៅជាធម្មតា
បរទេស៖ប្រេសិតប្រទេសអ៊ីស្រាអែលប្រចាំនៅទីក្រុងមូស្គូ លោក Alex Ben Zvi បានប្រាប់កាសែត Kommersant ថា ជួនកាលអ៊ីស្រាអែល និងរុស្ស៊ី ប្រហែលជាមិនចុះសម្រុងគ្នាលើបញ្ហាផ្សេងៗក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមិនឃើញមានការផ្លាស់ប្តូរអ្វីធំដុំទេ ហើយនៅតែ រក្សាកម្រិតជាធម្មតា។ អ្នកការទូតរូបនេះបាននិយាយថាទំនាក់ទំនងរវាងគ្នាបច្ចុប្បន្នមានការឡើងចុះដោយកត់សម្គាល់ថា ពេលខ្លះអ៊ីស្រាអែលមិនពេញចិត្តនឹងជំហររបស់រុស្ស៊ី ហើយជួនកាលផ្ទុយមកវិញដូចគ្នាដែរប៉ុន្តែទោះជាយ៉ាងណា ភាគីទាំងពីរតែងតែព្យាយាមរកចំណុចរួមមួយជាមួយគ្នានៅឡើយ។ កាលពីសប្តាហ៍មុន អ្នកតំណាងជាន់ខ្ពស់ជាច្រើននៃក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សា...