ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់៖ ការរិះគន់របស់អាមេរិកចំពោះ ការបោះឆ្នោតគឺជា ការជ្រៀតជ្រែក
បរទេស៖ប្រទេសអ៊ីរ៉ង់នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានចោទសហរដ្ឋអាមេរិក ពីបទជ្រៀតជ្រែក សម្រាប់ការដែលនិយាយថា ការបោះឆ្នោតអ៊ីរ៉ង់ មិនធ្វើឡើងដោយសេរីនិងយុត្តិធម៌ ស្របពេលដែលក្រុមអ្នកនយោបាយ ធ្វើការស្តីបន្ទោសចំពោះចំនួនអ្នកទៅចូលរួមបោះឆ្នោតតិច និងមានចំនួនសន្លឹកឆ្នោតមិនបានការខ្ពស់។ មន្ត្រីនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូប កាលពីថ្ងៃចន្តសប្ដាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកបានមើលឃើញដំណើរការបោះឆ្នោត ដែលធ្វើឲ្យលោក Raisi ក្លាយជាប្រធានាធិបតីជាប់ឆ្នោតនោះ គឺជាការប្រឌិតឡើង ដែលនេះគឺជាការលើកឡើងជាថ្មី ចំពោះទស្សនៈអាមេរិកដែលថា ការបោះឆ្នោតនោះគឺមិនធ្វើដោយសេរីនិងយុត្តិធម៌។ ចំណែកមន្ត្រីនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់...