ព័ត៌មានអន្តរជាតិ
មន្ត្រីទូតរុស្សី៖ រុស្សី មិនទាន់បានចាប់ផ្តើម ធ្វើសកម្មភាពខ្លាំងក្លា នៅឡើយនៅអ៊ុយក្រែន
បរទេស៖ អគ្គរដ្ឋទូតរុស្សី ប្រចាំនៅប្រទេសអង់គ្លេសលោក Andrey Kelin កាលពីថ្ងៃចុងសប្តាហ៍ម្សិលមិញនេះបានលើកឡើងថាលទ្ធផលយ៉ាងណានៃជម្លោះ នៅប្រទេសអ៊ុយក្រែន គឺវាអាស្រ័យទៅ នឹងកម្រិតនៃការខិតខំប្រឹងប្រែងរបស់ណាតូដើម្បីផ្គត់ផ្គង់អាវុធ ទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវប៉ុណ្ណោះ។ ថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ BBC លោកបានឆ្លើយតបទៅនឹងសំណួរថា តើនឹងត្រូវការពេលវេលាប៉ុន្មាន ដើម្បីអាចបញ្ឈប់ការវាយប្រហារដាក់គ្នានោះលោក Kelin បាននិយាយថាវាគឺអាស្រ័យ ទៅនឹងការបង្កហេតុសង្គ្រាម ដោយអង្គការណាតូនិងសម្ព័ន្ធមិត្តប៉ុណ្ណោះ ជាពិសេសក៏មានអង់គ្លេសផងដែរ។ បេសកជនរូបនេះក៏បានបន្តនិយាយទៀតថា វាជាកំហុសឆ្គងដ៏ធំមួយដែលពួកគេបានគិតថាអ៊ុយក្រែន...