ព័ត៌មានអន្តរជាតិ
ពលរដ្ឋប៉ាឡេស្ទីនជាង របួស ១១,០០០នាក់ កំពុងរងរបួស និងមានជំងឺ ហើយត្រូវការការព្យាបាល ជាបន្ទាន់នៅខាងក្រៅតំបន់ហ្គាហ្សា
ហ្គាហ្សា៖ យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីនដែលរងរបួស និងធ្លាក់ខ្លួនឈឺជាង ១១,០០០នាក់ នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវការជាបន្ទាន់ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត ដើម្បីព្យាបាល។ អ្នកនាំពាក្យក្រសួងលោក Ashraf Al-Qedra បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្នកជំងឺត្រូវការជួយសង្គ្រោះជីវិតរបស់ពួកគេ ដោយសារក្រសួងមិនអាចផ្តល់សេវាវេជ្ជសាស្រ្តទាំងអស់សម្រាប់ពួកគេ ចំពេលខ្វះខាតបុគ្គលិក និងឧបករណ៍ពេទ្យ ដែលជាលទ្ធផលនៃសង្រ្គាមអ៊ីស្រាអែលដែលកំពុងបន្តនៅតំបន់ហ្គាហ្សា”។ លោក Al-Qedra បានបន្ថែមថា “បច្ចុប្បន្ននេះ ក្រសួងអាចដំណើរការផ្នែកខ្លះនៃមន្ទីរពេទ្យនៅភាគខាងជើងហ្គាហ្សា...