ព័ត៌មានអន្តរជាតិ
ចិន អំពាវនាវឲ្យមានកិច្ចសហប្រតិបត្ដិការអន្ដរជាតិ ស្ដីពីសិទ្ធិមនុស្ស និងរិះ គន់ប្រទេសមួយចំនួន យកលេសនេះជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃ (Video)
ប៉េកាំង៖ អ្នកការទូតជាន់ខ្ពស់ចិនម្នាក់ បានអំពាវនាវឱ្យប្រទេសនានាធ្វើការរួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ស្តីពីសិទ្ធិមនុស្ស និងលើកកម្ពស់យុត្តិធម៌អន្តរជាតិ នេះបើយោងតាមការចុះផ្សាយេបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Chen Xu តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិ ប្រចាំនៅទីក្រុងហ្សឺណែវ (UNOG) បានធ្វើការកត់សម្គាល់នេះ ខណៈពេលដែលបានចេញសេចក្តីថ្លែងការណ៍រួមក្នុងនាមប្រទេសមួយក្រុមនៅឯសម័យប្រជុំលើកទី ៤៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ លោក Chen បានសង្កត់ធ្ងន់ថា ការងាររបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ត្រូវបានដឹកនាំដោយគោលការណ៍នៃសាកលលោក...