ព័ត៌មានអន្តរជាតិ
អេត្យូពី៖ បុគ្គលិកយូអិននឹងប្រឈមមុខការដាក់ទោស ប្រសិនបើពួកគេបំពានច្បាប់
បរទេស៖ ក្រោយការចាប់ខ្លួនបុគ្គលិកអង្គការសហប្រជាជាតិជាច្រើននាក់ ពាក់ព័ន្ធបទល្មើសមិនជាក់លាក់នោះ រដ្ឋាភិបាលអេត្យូពីបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា បុគ្គលិកអេត្យូពី ដែលធ្វើការងារឲ្យអង្គការសហប្រជាជាតិ ឬក៏សហភាពអាហ្វ្រិក មិនរស់នៅក្នុងដែនកំណត់ ហើយនឹងត្រូវដាក់ពិន័យ សម្រាប់ការបំពានច្បាប់ណាមួយ។ ប្រទេសអេត្យូពី បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន កាលពីថ្ងៃទី០២ ខែវិច្ឆិកា ក្រោយកងកម្លាំងបះបោរពីតំបន់ Tigray និងសម្ពន្ធមិត្តពួកគេ បានការដណ្ដើមទឹកដី និងបានគម្រាមធ្វើការក្បួនដង្ហែរ នៅតាមរដ្ឋធានី។ ចាប់តាំងពីពេលនោះមក ប្រជាជនតំបន់...