ព័ត៌មានអន្តរជាតិ
រុស្សីនិយាយថា មិនលុកលុយអ៊ុយក្រែន ឡើយបើមិនមានការបង្កហេតុណាទេនោះ
បរទេស៖ មន្ត្រីជាន់ខ្ពស់របស់រុស្សី តំណាងនៅអង្គការសហប្រជាជាតិនៅថ្ងៃសុក្ របាននិយាយថារដ្ឋាភិបាលក្រុងមូស្គូ នឹងមិនដែលមានផែនការក្នុងការលុកលុយទៅលើប្រទេសអ៊ុយក្រែនជាដាច់ខាត លុះត្រាណាតែមានសកម្មភាពបង្កហេតុមកលើប្រទេសរុស្សី ជាមុន។ ក្នុងនោះមន្ត្រីជាន់ខ្ពស់ដដែលក៏បានបញ្ជាក់ ដែរថាជាក់ស្តែងអ៊ុយក្រែន នោះទេដែលបានកំពុងបង្កបញ្ហាជាមួយនឹងរុស្សី តាមរយៈសកម្មភាពរួមគ្នាមជាមួយនឹងសហរដ្ឋអាមេរិកដូចជាការបង្ហាញវត្តមាន នាវាចម្បាំងរបស់អាមេរិកនៅសមុទ្រខ្មៅជាដើម។ លោក Dmitry Polyansky បានធ្វើការឆ្លើយតបបែបនេះទៅនឹងសំណួរដែលត្រូវបានសួរដោយក្រុមអ្នកកាសែតអំពីបញ្ហាពង្រីក វត្តមានយោធារបស់រុស្សី កាន់តែច្រើននៅក្នុងតំបន់ព្រំដេនជាមួយនឹង អ៊ុយក្រែនក្នុងរយៈពេលថ្មីៗកន្លងទៅនេះ ដែលវាបានធ្វើឲ្យអ៊ុយក្រែននិងអាមេរិក ផងមានប្រតិកម្មយ៉ាងខ្លាំង។ មន្ត្រីរូបនេះបានបញ្ជាក់បែបនេះថា៖...