ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់៖ អាទិភាពអឺរ៉ុប គឺធ្វើឲ្យប្រសើរ ឡើងនូវចំណងមិត្តភាពជាមួយ ប្រទេសជិតខាងក្នុងតំបន់
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអ៊ីរ៉ង់ លោក Ebrahim Raisi បាននិយាយនៅថ្ងៃចន្ទនេះថា អាទិភាពគោលនយោបាយបរទេសរបស់ប្រទេសអ៊ីរ៉ង់ នឹងធ្វើឲ្យប្រសើរឡើងនូវចំណងមិត្តភាព ជាមួយប្រទេសជិតខាងនៅតំបន់ឈូងសមុទ្រអារ៉ាប់ ស្របពេលអំពាវនាវឲ្យសត្រូវក្នុងតំបន់ គឺប្រទេសអារ៉ាប៊ីសាអូឌីតបញ្ឈប់កិច្ចអន្តរាគន៍ក្នុងប្រទេសយេម៉ែនភ្លាម។ លោក Ebrahim Raisi មានវ័យ៦០ឆ្នាំ នឹងឡើងកាន់តំណែងបន្តពីលោកប្រធានាធិបតី ហាស្សាន រ៉ូហានី នៅក្នុងខែសីហាខាងមុខនេះ ស្របពេលដែលអ៊ីរ៉ង់ស្វះស្វែងធ្វើការដោះស្រាយកិច្ចព្រមព្រៀងនុយក្លេអ៊ែ និងបំបាត់នូវទណ្ឌកម្មសហរដ្ឋអាមេរិក ដែលធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចុះជាខ្លាំង។...