ប៉ារីស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ថា ព្រះរាជា Charles III របស់ចក្រភពអង់គ្លេស កាលពីល្ងាចថ្ងៃពុធ បានអំពាវនាវឱ្យចក្រភពអង់គ្លេស និងបារាំង “ពង្រឹង” មិត្តភាពរបស់ពួកគេឡើងវិញ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃសតវត្សទី២១ ។ ការយាងមកដល់ប្រទេសបារាំងនៅរសៀលថ្ងៃពុធសម្រាប់ការយាងទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃរបស់ព្រះរាជា Charles III បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសោយក្រយានាពេលល្ងាចថ្នាក់រដ្ឋដែលរៀបចំដោយប្រធានាធិបតីបារាំង លោក...
បរទេស៖ កាសែត Financial Times បានរាយការណ៍ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធមិនយល់ព្រមលើគម្រោងបើកការិយាល័យទំនាក់ទំនងណាតូក្នុងប្រទេសជប៉ុន ដោយលើកហេតុផលថា ប្លុកនេះមិនគួរពង្រីកខ្លួនវាលើសពីមហាសមុទ្រអាត្លង់ទិកខាងជើងនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការជំទាស់របស់លោក Macron បានបណ្តាលឱ្យមានការជាប់គាំង ជាច្រើនខែនៅក្នុងប្លុកនេះ នេះបើតាមប្រភពប្រាំបីដែលដឹងពីកិច្ចពិភាក្សាបានប្រាប់...
មូស្គូ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការខលទូរស័ព្ទទៅកាន់ប្រធានាធិបតីបារាំងលោក Emmanuel Macron និងបានពិភាក្សាគ្នាទៅលើប្រធានបទសំខាន់ៗមួយចំនួនដូចជា បញ្ហាជនអន្តោប្រវេសនៅ ព្រំដែនបេឡារូសនិងអ៊ឺរ៉ុបព្រមទាំងស្ថានភាព នៅអ៊ុយក្រែនផងដែរ។ យោងតាមការបញ្ជាក់ដោយវិមានក្រមឡាំងលោក Putin បានលើកឡើងថាការគ្រប់គ្រងជនអន្តោប្រវេសដោយកងកម្លាំង ការពារព្រំដែនប៉ូឡូញគឺពិតជាមានភាព ឃោរឃៅពេកហើយហើយលោក Putin ក៏បានអះអាងដែរលោកបានពិភាក្សាបញ្ហានេះរួចរាល់ហើយជាមួយនឹងប្រធានាធិបតីនៃប្រទេសបេឡារូស Alexander Lukashenko ។ លើសពីនេះផងដែរមេដឹកនាំរុស្សីរូបនេះ...
បរទេស៖ប្រធានាធិបតីបារំាង លោក Emmanuel Macron តាមសេចក្តីរាយការណ៍ បានប្រកាសពីការផ្លាស់ប្តូរដ៏ចម្បងក្នុងការចូលរួមយោធារបស់ប្រទេសបារាំង នៅក្នុងតំបន់អាហ្វ្រិកខាងលិច បញ្ចប់ប្រតិបត្តិការដ៏ធំ ស្របពេលដែលក្តីព្រួយបារម្ភពីសន្តិសុខកើនឡើង។ ប្រទេសបារាំងមានទាហានប្រហែល៥.១០០នាក់ឈរជើងនៅទូទាំងតំបន់អាហ្វ្រិកខាងលិច ជាផ្នែកនៃប្រតិបត្តិការ Operation Barkhane ផ្តោតលើទប់ស្កាត់ការបះបោរនៅប្រទេសម៉ាលីនិងប្រទេសបួគីណាហ្វាសូ ប៉ុន្តែនៅពេលភ្លាមៗនេះ នៅមិនទាន់ច្បាស់ថាកងទ័ពចំនួនប៉ុន្មាននឹងនៅបន្ត ឬក៏ការដកទ័ពចេញនៅពេលណានោះទេ។ លោក Emmanuel Macron បានមានប្រសាសន៍ថា ប្រតិបត្តិការ...