ព័ត៌មានអន្តរជាតិ
តួកគី នឹងបង្កើនល្បឿន នៃការចាក់វ៉ាក់សាំងជូនគ្រូបង្រៀន ឲ្យបានមុនបវេស្សនកាលថ្មី
បរទេស៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសតួកគីលោក Fahrettin Koca កាលពីថ្ងៃសុក្រម្សិលមិញនេះបាន ប្រកាសថាប្រទេសរបស់ខ្លួនបាន ដាក់ផែនការក្នុងការបង្កើន ល្បឿននៃការចាក់វ៉ាក់សាំងជូនក្រុមគ្រូបង្រៀន ឲ្យបានមុនបវេស្សនកាលថ្មីដែលនឹងឈានចូល មកដល់ថ្ងៃទី៦ ខែកញ្ញា ខាងមុខនេះ។ លោក Koca បានបន្តទៀតនៅលើគណនេយ្យ Twitter របស់លោកថាមកដល់ពេលនេះគ្រូបង្រៀននៅទូទាំងប្រទេស ប្រមាណជា៨៤ភាគរយ ហើយដែលបានទទួល ការចាក់វ៉ាក់សាំងដូសទី១ រួចរាល់ហើយប្រមាណជា៧២,៦ភាគរយ ទៀតបានទទួលវ៉ាក់សាំងដូសទី២រូចរាល់។...