ព័ត៌មានអន្តរជាតិ
លោក បៃដិន ស្នើសុំជួបពិភាក្សាជាមួយលោក ម៉ាក្រុង ជុំវិញជម្លោះនាវាមុជទឹក
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្នើឱ្យមានកិច្ចចរចាដំបូងជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ក្នុងប្រទេសបារាំង ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីជួសជុលរបងការទូត បន្ទាប់ពីជម្លោះទាក់ទងនឹងកិច្ចសន្យានាវាមុជទឹកបង្កឱ្យមានភាពតានតឹងដ៏កម្ររវាងសម្ព័ន្ធមិត្ត។ ការប្រកាសនេះបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Scott Morrison បានច្រានចោលការចោទប្រកាន់របស់បារាំង ដែលថាទីក្រុងកង់បេរ៉ា បានកុហកអំពីគម្រោងលុបចោលកិច្ចសន្យាទិញនាវាមុជទឹករបស់បារាំង ដោយថាលោកបានលើកឡើងពីកង្វល់ជុំវិញកិច្ចព្រមព្រៀងនេះ កាលពីប៉ុន្មានខែមុន។ ការសម្រេចចិត្តរបស់អូស្រ្តាលី ក្នុងការរុះរើកិច្ចព្រមព្រៀងបារាំង ដើម្បីគាំទ្រដល់នាវា...