ព័ត៌មានអន្តរជាតិ
អ៊ីស្រាអែល ប្រកាសបន្ដបង្កើនការវាយប្រហារ លើប្រទេសលីបង់
យេរ៉ូសាឡឹម៖ មេបញ្ជាការយោធាអ៊ីស្រាអែលលោក Herzi Halevi បានឲ្យដឹងថា អ៊ីស្រាអែល នឹងបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនលើប្រទេសលីបង់ ខណៈចំនួនអ្នកស្លាប់របស់ពលរដ្ឋលីបង់កើនឡើងដល់ជិត ៦០០នាក់។ លោក Halevi បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមិនគួរផ្តល់ឱ្យក្រុមហេសបូឡា បានសម្រាកនោះទេ ហើយគួរតែបន្តធ្វើការដោយកម្លាំងពេញលេញប្រឆាំងនឹងក្រុមនេះ” ។ លោកបានលើកឡើងថា “ថ្ងៃនេះយើងនឹងពន្លឿនប្រតិបត្តិការវាយលុក” ដោយបន្ថែមថា អ៊ីស្រាអែលក៏នឹងបន្តប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបផងដែរ។ កាលពីថ្ងៃច័ន្ទ កងទ័ពអ៊ីស្រាអែល...