វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានមើលស្រាលឥទ្ធិពលនៃការជាប់ឆ្នោតរបស់ប្រធានាធិបតីអ៊ីរ៉ង់ លើការសម្រេចចិត្តរបស់ក្រុងតេអេរ៉ង់ លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងមហាផ្ទៃអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រធានតុលាការយុត្តិធម៌លោក Ebrahim Raisi បានឈ្នះការប្រកួតប្រជែងប្រធានាធិបតីអ៊ីរ៉ង់ ដោយទទួលបានសំឡេងគាំទ្រ ៦០ ភាគរយ។ លោក Raisi ដែលត្រូវបានគេមើលឃើញថា ជាអ្នកប្រកាន់ជំហររឹងប៉ឹងប្រឆាំងនឹងលោកខាងលិចនឹងចូលកាន់តំណែងនៅខែសីហា ក្នុងនាមជាប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់។...