ព័ត៌មានជាតិ
ក្រុមហ៊ុនចិន ចាប់អារម្មណ៍សក្តានុពល កសាងផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ និងតភ្ជាប់ទៅអាកាសយានដ្ឋានថ្មី លើទឹកដីខេត្តកណ្ដាល
ភ្នំពេញ៖ លោក Jianlong Ding ប្រធានក្រុមហ៊ុន Guangzhou Metro Group បានបង្ហាញចំណាប់អារម្មណ៍ អំពីសក្តានុពលក្នុងការកសាងផ្លូវរថភ្លើង ក្នុងទីក្រុងភ្នំពេញ និងការតភ្ជាប់ពីក្រុងភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងទឹកដីខេត្តកណ្ដាល ដែលនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៥ ខាងមុខ។ ការបង្ហាញចំណាប់អារម្មណ៍របស់ប្រធានក្រុមហ៊ុន Guangzhou Metro Group ធ្វើឡើងក្នុងជំនួបជាមួយលោក...