បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសបារាំងនឹងផ្តល់ជំនួយបន្ថែមចំនួន ២ពាន់លានអឺរ៉ូឬ ២,២ពាន់លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់ប្រទេសអ៊ុយក្រែន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky លោក Macron បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ត របស់ប្រទេសបារាំងចំពោះសន្តិភាពយូរអង្វែង។ លោកZelensky បានធ្វើដំណើរមកដល់ទីក្រុងប៉ារីស...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានថ្លែងប្រាប់អ្នកកាសែតថា ប្រធានាធិបតីបារាំងលោក Emmanuel Macron គួរតែសុំទោសចំពោះការអះអាង បំភាន់អំពីប្រភពដើមនៃជម្លោះអ៊ុយក្រែន។ ក្នុងនោះដែរជាពិសេសលោកស្រី Zakharova ក៏បានរិះគន់លោក Macron ចំពោះការចោទប្រកាន់ថារុស្ស៊ីត្រូវស្តីបន្ទោស ចំពោះការបរាជ័យនៃកិច្ចព្រមព្រៀង Minskឆ្នាំ២០១៤នោះផងដែរ ។ គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀង Minsk...
នាយករដ្ឋមន្រ្តីបារាំងលោក Gabriel Attal បាននិយាយថា ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងបន្តកាន់អំណាច “ទោះជាលទ្ធផលនៃការបោះឆ្នោតសភា នឹងទៅជាយ៉ាងណាក៏ដោយ។ លោក Macron បានរំលាយរដ្ឋសភា ហើយបានប្រកាសការបោះឆ្នោតថ្មី សម្រាប់សភាជាន់ទាបរបស់ ប្រទេសបារាំងកាលពីពីរសប្តាហ៍មុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមាន Elysee បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីបារាំងលោក Emmanuel Macron មិនមានចេតនាលាលែងពីតំណែងទេ ប្រសិនបើការបោះឆ្នោតខ្ទាស់ មិនដំណើរការតាមការពេញចិត្តរបស់លោក។ លោក Macron បានរំលាយសភាជាតិកាលពីថ្ងៃអាទិត្យ ខណៈដែលការស្ទង់មតិចាកចេញ បានបង្ហាញថាគណបក្សប្រឆាំង (RN) ទទួលបានសំលេងគាំទ្រពីរដងច្រើនជាង សម្រាប់សភាអឺរ៉ុប ខណៈដែលក្រុមចម្រុះដឹកនាំដោយគណបក្ស Renaissance...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ខណៈពេលដែលទីក្រុងប៉ារីស ស្វែងរកការបញ្ចៀសការជាប់ពាក់ព័ន្ធ ដោយផ្ទាល់នៅក្នុងជម្លោះអ៊ុយក្រែន ការធ្វើអន្តរាគមន៍ប្រហែលជាចាំបាច់ ដើម្បីរារាំងប្រទេសរុស្ស៊ី ពីការឈានទៅមុខលឿនពេក។ លោក Macron បាននិយាយនៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើ X កាលពីថ្ងៃសៅរ៍ដោយឆ្លើយតបទៅនឹង សំណួរមួយថាតើបារាំង នឹងធ្វើសង្គ្រាមឬយ៉ាងណា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Politico របស់បារាំងបានរាយការណ៍កាលពីថ្ងៃពុធថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើការលើកឡើងដោយជឿជាក់ថា អ៊ុយក្រែនអាចនឹងចាញ់ នៅសមរភូមិក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ កាសែតPlaybook ក៏បានធ្វើការសំភាសជាមួយសមាជិកមួយចំនួន នៃគណបក្សរបស់ប្រធានាធិបតី ដែលបានចូលរួមអាហារពេលល្ងាចធ្វើការនៅវិមាន Elysee Palace កាលពីល្ងាចមុន ខណៈពេលដែលការពិភាក្សាភាគច្រើន ផ្តោតលើការបោះឆ្នោតសភាអឺរ៉ុប នាពេលខាងមុខជម្លោះអ៊ុយក្រែន ក៏បានកើតឡើងផងដែរ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់ Olaf Scholz បានប្រកាសថា ប្រទេសទាំងឡាយណាដែលគាំទ្រអ៊ុយក្រែនមិនមែនមានន័យថា ពួកគេកំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ីទេ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង នៅពេលដែលមេដឹកនាំនៃប្រទេសអាល្លឺម៉ង់ បារាំង និងប៉ូឡូញបានជួបប្រជុំគ្នា នៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃសុក្រ ដើម្បីបង្ហាញពីសាមគ្គីភាពបន្ទាប់ពី ការខ្វែងគំនិតគ្នានាពេលថ្មីៗនេះលើការ គាំទ្រផ្នែកយោធាសម្រាប់ទីក្រុងគៀវ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីប៉ូឡូញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron មិនបានច្រានចោលនូវលទ្ធភាព ក្នុងការអញ្ជើញប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅចូលរួមខួបលើកទី៨០នៃព្រឹត្តិការណ៍ D-Day នៅ Normandy នៅខែមិថុនាក្រោយឡើយប្រសិនបើ ស្ថានភាពផ្លាស់ប្តូរនៅអ៊ុយក្រែននោះ។ លោក Macron ត្រូវបានគេរាយការណ៍ថា បានធ្វើអត្ថាធិប្បាយបែបនេះកាលពីថ្ងៃពុធ ក្នុងវគ្គសម្ភាសន៍រយៈពេល មួយម៉ោងជាមួយទូរទស្សន៍រដ្ឋ...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជំរុញឱ្យអាជ្ញាធរអ៊ីស្រាអែល ក្នុងការកំណត់ឱ្យកាន់តែច្បាស់ នូវគោលដៅបញ្ចប់នៃ សង្គ្រាមជាមួយក្រុមហាម៉ាស ខណៈដែលអះអាងថា គោលបំណងដែលបានចែងក្នុងការ លុបបំបាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនទាំងស្រុង គឺនឹងអាចបណ្តាលឱ្យមានជម្លោះ រយៈពេលជាច្រើនឆ្នាំទៅខាងមុខ។ យោងតាមការចេញផ្សាយរបស់ RTការអត្ថាធិប្បាយរបស់លោក Macron បានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្តេជ្ញាកាលពីថ្ងៃសៅរ៍ថា នឹងបន្តការវាយលុកក្នុងតំបន់ Gaza...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃអង្គារម្សិលមិញនេះ បានប្រកាសលោកបានដាក់ ពាក្យស្នើសុំបង្កើតច្បាប់ថ្មីមួយ ដែលអាចដាក់ពិន័យចំពោះពលរដ្ឋជាយុវជន ក្នុងការចូលរួមរាល់កុបកម្មនានា និងជាពិសេសកុបកម្មដែលកំពុងបន្តកើនឡើងខ្លាំង នៅក្នុងប្រទេសពេលនេះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា សកម្មភាពធ្វើបាតុកម្មដោយហិង្សា បានបន្តកើតឡើងនៅក្នុងប្រទេសបារាំង អស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយក៏វាបានឡើងដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់បារាំងនោះដែរ។ គិតត្រឹមថ្ងៃសុក្រកន្លងមក ពលរដ្ឋបារាំងដែលត្រូវបានចាប់ឃាត់ខ្លួន ពីបាតុកម្មដោយហិង្សាទូទាំង...