ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីប៉ាឡេស្ទីន ព្រមានអ៊ីស្រាអ៊ែល កុំធ្វើឲ្យប៉ះពាល់ដល់ដំណោះស្រាយរដ្ឋ២
បរទេស៖ ប្រធានាធិបតីរដ្ឋប៉ាឡេស្ទីនលោក Mahmoud Abbas កាលពីថ្ងៃចន្ទបានធ្វើការព្រមានអ៊ីស្រាអ៊ែលមិន ត្រូវធ្វើការបង្ខូចបង្អាក់ចំពោះដំណោះស្រាយ រដ្ឋ២ដែលគាំទ្រដោយសហគមន៍អន្តរជាតិនោះឡើយ។ លោក Abbas បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា៖ ការធ្វើឲ្យប៉ះពាល់ឬខូចខាតចំពោះដំណោះស្រាយរដ្ឋ២ នឹងអាចជម្រុញឲ្យក្រុមប្រឹក្សាកណ្តាលនៃអង្គភាព រំដោះប៉ាឡេស្ទីននឹងជ្រើសយកការសម្រេចចិត្តមួយ ក្នុងការដោះស្រាយបញ្ហានេះជាមិនខាន។ គួរឲ្យដឹងដែរថា សេចក្តីប្រកាសព្រមាននេះត្រូវបាន ធ្វើឡើងនៅក្រោយពេលប៉ុន្មានថ្ងៃប៉ុណ្ណោះដែលអ៊ីស្រាអ៊ែល បានអនុញ្ញាតិឲ្យមានការសាងសង់នៅលំនៅដ្ឋាន ថ្មីដល់ទៅ៣៧២ យូនីតនៅក្នុងតំបន់ភាគខាងត្បូងរបស់ West Bank...