ព័ត៌មានអន្តរជាតិ
Update: រុស្សី គ្រោងអនុញ្ញាតិឲ្យមានការហោះហើរ ទៅកាន់ប្រទេសចំនួន៥២ ឡើងវិញ
បរទេស៖ យោងតាមការអះអាងដោយនាយករដ្ឋមន្ត្រីរុស្សីលោក Mikhali Mishustin កាលពីថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា ប្រទេសរុស្សីបានដាក់ផែនការក្នុងការអនុញ្ញាតិ ឲ្យមានការហោះហើរឡើងវិញទៅកាន់ បណ្តាប្រទេសចំនួន៥២ ចាប់ពីថ្ងៃទី៩ ខែមេសា ខាងមុខនេះ។ ការប្រកាសនេះគឺជាការប្រកាសលើកលែង ការរឹតត្បិតដែលធ្លាប់ត្រូវបានដាក់ឲ្យអនុវត្តនៅ ក្នុងប្រទេសជាយូរមកហើយដោយសារ តែបញ្ហារីករាលដាលនៃវិបត្តិកូវីដ។ ប្រទេសរុស្សីបានហៅប្រទេសទាំង៥២ ថា ជាប្រទេសគួរឲ្យរាប់អានឬ friendly countries ដែលក្នុងនោះមានទាំងអាហ្សង់ទីន ប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។...